យឺតពេល
ដោយ៖យុទ្ធ
មេអំបៅមួយគូរតែងតែហិចហើរត្រសងគ្នានៅក្នុងសួនដ៏សែនស្រស់ស្អាត ក្នុងសួននេះសម្បូរទៅដោយផ្ការីកស្រស់ ពណ៌រំលេចយ៉ាងស្អាតគ្មានពីរក្នុងលោក វាជាទីឋានសួគ៌ាសម្រាប់អស់សព្វសត្វទាំងពួងស្នាក់អាស្រ័យរស់នៅ។ តែថ្ងៃនេះដូចជាចំឡែកណាស់ជាងសព្វមួយដង ព្រោះអីឃើញតែមេអំបៅញីហើរតែឯង ដោយក្នុងកែវភ្នែករបស់នាងអបដោយភាពសោកសៅ មិនដឹងថាមានរឿងអី ……………………..ឪ!ស្នេហាហេតុអ្វីអ្នកធ្វើបាបមនុស្សសត្វម្លេះ ថ្ងៃនេះជួបជុំ ថ្ងៃស្អែកបែកគ្នា គឺគ្រប់អ្វីៗទាំងអស់គឺមិនទៀងទាត់ឡើយ តាមពិតទៅមេអំបៅឈ្មោលបានវង្វេងនឹងសម្រស់មេអំបៅញីថ្មីមួយទៀត ដែរមានពណ៌ស្រស់ល្អឆើត អមដោយពណ៌រំលេច ប្រាំពីរពណ៌ គេវង្វេងមិននឹកអនុស្សារជាមួយមេអំបៅដ៏ឯកោរមួយនេះសោះ ស្របពេលនោះមេអំបៅញីដោយសោកសៅខ្លាំងពេកក៏ភ្លេចខ្លួន មិនបានគិតពីសុវត្ថិភាពដូចសព្វដង ក៏ត្រូវបក្សីមួយក្បាលចាប់ចឹកឆីទៅ …….ប៉ុន្មានថ្ងៃក្រោយមកមេអំបៅឈ្មោលក៏ដឹងខ្លួនវិញ ហើយសែននឹកមេអំបៅញីណាស់ គេក៏ហិចហើរតាមរកមេអំបៅញី គេបានហើរពេញក្នុងសួនដែរពួកគេតែងតែប្រលែងលេងជាមួយគ្នា ទីនេះហើយដែរពួកគេមានអនុស្សាររាប់មិនអស់ តែអ្វីៗបានត្រឹមភាពអស់សង្ឃឹម ព្រោះអីគេមិនបានឃើញមេអំបៅញីឡើយ ស្របពេលនេះគេក៏បានឃើញស្លាបរបស់មេអំបៅញីធ្លាក់នៅនឹងដី ដែរគេចាំយ៉ាងច្បាស់ថាជារបស់នាង ព្រោះវាមានឆ្នូតឥន្ធូរដែរគេស្រលាញ់មិនអាចបំភ្លេចបាន មេអំបៅឈ្មោលហើរទៅក្បែរស្លាប ពេលនោះក៏បានជួបនឹងស្រមោចដែរកំពុងតែពាំស្លាបមេអំបៅញី ហើយស្រមោចបានប្រាប់ទៅកាន់មេអំបៅឈ្មោលតាមដែរគេបានឃើញថា ៖មានបក្សីមួយក្បាលបានឆាបឆក់ពាំនាងយកជាចំណីហើយ គ្រាន់តែស្រមោចនិយាយចប់ភ្លាម មេអំបៅឈ្មោលសែនស្រងះស្រងោច ហើយស្តាយក្រោយជាពន់ពេក ជាងមួយថ្ងៃហើយគេមិនរកចំណីសោះ ដោយនឹកមេអំបៅញីខ្លាំងពេកគេក៏សម្រេចចិត្តហើរទៅកាន់មាត់ទឹកស្រះហើយទំលាក់ខ្លួនដើម្បីសម្លាប់ខ្លួន ស្របពេលនោះដែរក៏មានត្រីក្រាញ់មួយក្បាលហក់ហារមាត់ខាំយកមេអំបៅឈ្មោលជាចំណីទៅ………. :( :’( ។